ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកអាសវសាសវទុកៈ
[៩៧៧] ធម៌ជាហេតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩៧៩] ធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារ: ៩។ សេចក្ដីពិស្ដារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកអាសវសាសវទុកៈ។
ហេតុទុកអាសវអាសវសម្បយុត្តទុកៈ
[៩៨១] ធម៌ជាហេតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាហេតុ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨២] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832333134562490
ទៅកាន់ទំព័រ៖