[៩៨៣] ធម៌ជាហេតុ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨៤] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកអាសវអាសវសម្បយុត្តទុកៈ។
ហេតុទុកអាសវវិប្បយុត្តសាសវទុកៈ
[៩៨៥] ធម៌ជាហេតុ បា្រសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវធម៌ជាហេតុ បា្រសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៩៨៧] ធម៌ជាហេតុ បា្រសចាកអាសវៈ ទាំងមិនមានអាសវៈ អាស្រ័យនូវធម៌ជាហេតុ បា្រសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកអាសវវិប្បយុត្តសាសវទុកៈ។