ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកឆគោច្ឆកទុកៈ
[៩៨៩] អាស្រ័យនូវសំយោជនធម៌ជាហេតុ…។ អាស្រ័យនូវគន្ថធម៌ ជាហេតុ…។ ជាឱយៈ ជាហេតុ…។ ជាយោគៈ ជាហេតុ…។ អាស្រ័យនូវនីវរណធម៌ ជាហេតុ…។ នោបរាមាសធម៌ជាហេតុ អាស្រ័យនូវនោបរាមាសធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មាវារៈ៩។ គោច្ឆកៈក្នុងបច្ច័យទាំងពួង បណ្ឌិតគប្បីឲ្យពិស្តារចុះ។
ចប់ ហេតុទុកឆគោច្ឆកទុកៈ។
ហេតុទុកសារម្មណទុកៈ
[៩៩១] សារម្មណធម៌ (ធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍) ជាហេតុ អាស្រ័យនូវសារម្មណធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សារម្មណធម៌មិនមែនជាហេតុ អាស្រ័យនូវសារម្មណធម៌មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សារម្មណធម៌ជាហេតុ អាស្រ័យនូវសារម្មណធម៌ ជាហេតុផង នូវសារម្មណធម៌មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៩៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832333973116723
ទៅកាន់ទំព័រ៖