ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុកចិត្ត​សម្បយុត្ត​ទុ​កៈ


 [៩៩៩] ចិត្ត​សម្បយុត្ត​ធម៌ (ធម៌​ប្រកបដោយ​ចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិត្ត​សម្បយុត្ត​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [១០០១] ចិត្ត​វិប្បយុត្ត​ធម៌ (ធម៌​ប្រាសចាក​ចិត្ត) មិនមែន​ជាហេតុ អាស្រ័យ​នូវ​ចិត្ត​វិប្បយុត្ត​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​កចិត្ត​សម្បយុត្ត​ទុ​កៈ។


ហេតុ​កចិត្ត​សំសដ្ឋ​ទុ​កៈ


 [១០០២] ចិត្ត​សំសដ្ឋ​ធម៌ (ធម៌​ច្រឡូកច្រឡំ​ដោយចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [១០០៤] ចិត្ត​វិ​សំសដ្ឋ​ធម៌ (ធម៌​ប្រាសចាក​ការ​ច្រឡូកច្រឡំ​ដោយចិត្ត) មិនមែន​ជាហេតុ អាស្រ័យ​នូវ​ចិត្ត​វិ​សំសដ្ឋ​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុកចិត្ត​សំសដ្ឋ​ទុ​កៈ។

ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637832334891455103
ទៅកាន់ទំព័រ៖