ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុកចិត្ត​សមុដ្ឋាន​ទុ​កៈ
 [១០០៥] ចិត្តសមុដ្ឋាន​ធម៌ (ធម៌​តាំង​ឡើង​ដោយចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិត្តសមុដ្ឋាន​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [១០០៧] នោ​ចិត្តសមុដ្ឋាន​ធម៌ (ធម៌​មិនមែន​តាំង​ឡើង​ដោយចិត្ត) មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិត្តសមុដ្ឋាន​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុកចិត្ត​សមុដ្ឋាន​ទុ​កៈ។


ហេតុ​ទុក​ចិ​ត្ត​សហ​ភុ​ទុ​កៈ


 [១០០៨] ចិ​ត្ត​សហ​ភុ​ធម៌ (ធម៌​កើតជា​មួយ​នឹង​ចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិ​ត្ត​សហ​ភុ​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០០៩] នោ​ចិ​ត្ត​សហ​ភុ​ធម៌ (ធម៌​មិនមែន​កើតជា​មួយ​នឹង​ចិត្ត) មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិ​ត្ត​សហ​ភុ​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុក​ចិ​ត្ត​សហ​ភុ​ទុ​កៈ។

ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637832335270447763
ទៅកាន់ទំព័រ៖