ព្រះត្រៃបិដក ភាគ ១០៧
ហេតុទុកចិត្តានុបរិវត្តិទុកៈ
[១០១០] ចិត្តានុបរិវត្តិធម៌ (ធម៌ប្រព្រឹត្តទៅតាមចិត្ត) ជាហេតុ អាស្រ័យនូវចិត្តានុបរិវត្តិធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
[១០១១] នោចិត្តានុបរិវត្តិធម៌ (ធម៌មិនមែនប្រព្រឹត្តទៅតាមចិត្ត) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តានុបរិវត្តិធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកចិត្តានុបរិវត្តិទុកៈ។
ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ
[១០១២] ចិត្តសំសដ្ឋសមុដ្ឋានធម៌ (ធម៌ច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត) ជាហេតុ អាស្រ័យនូវចិត្តសំសដ្ឋសមុដ្ឋានធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
[១០១៣] នោចិត្តសំសដ្ឋសមុដ្ឋានធម៌ (ធម៌មិនមែនច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានទុកៈ។
ID: 637832335702543649
ទៅកាន់ទំព័រ៖