ព្រះត្រៃបិដក ភាគ ១០៧

ហេតុ​ទុកចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ


 [១០១៤] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ធម៌ (ធម៌​ច្រឡូកច្រឡំ តាំង​ឡើង និង​កើតឡើង​ជាមួយនឹង​ចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១០១៥] នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ធម៌ (ធម៌​មិនមែន​ច្រឡូកច្រឡំ តាំង​ឡើង និង​កើតឡើង​ជាមួយនឹង​ចិត្ត) មិនមែន​ជាហេតុ អា​ស្រ័យ​នូវ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ធម៌ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ហេតុ​ទុកចិត្ត​សំសដ្ឋ​សមុដ្ឋាន​សហ​ភុ​ទុ​កៈ។


ហេតុ​ទុកចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ទុ​កៈ


 [១០១៦] ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ធម៌ (ធម៌​ច្រឡូកច្រឡំ តាំង​ឡើង និង​ប្រព្រឹត្តទៅ​តាមចិត្ត) ជាហេតុ អាស្រ័យ​នូវ​ចិត្ត​សំស​ដ្ឋ​សមុដ្ឋានា​នុ​បរិវត្តិ​ធម៌ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637832336036971577
ទៅកាន់ទំព័រ៖