ព្រះត្រៃបិដក ភាគ ១០៧
[១០១៧] នោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ (ធម៌មិនមែនច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត) មិនមែនជាហេតុ អាស្រ័យនូវនោចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកចិត្តសំសដ្ឋសមុដ្ឋានានុបរិវត្តិទុកៈ។
ហេតុទុកអជ្ឈត្តិកទុកៈ
[១០១៨] អជ្ឈត្តិកធម៌ (ធម៌ខាងក្នុង) មិនមែនជាហេតុ អាស្រ័យនូវអជ្ឈត្តិកធម៌ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[១០១៩] ពាហិរធម៌ (ធម៌ខាងក្រៅ) ជាហេតុ អាស្រ័យនូវពាហិរធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
ចប់ ហេតុទុកអជ្ឈត្តិកទុកៈ។
ហេតុទុកឧបាទាទុកៈ
[១០២០] នោឧបាទាធម៌ (ធម៌មិនមែនឧបាទាន) ជាហេតុ អាស្រ័យនូវនោឧបាទាធម៌ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០២១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកឧបាទាទុកៈ។
ID: 637832336497521046
ទៅកាន់ទំព័រ៖