ហេតុទុកឧបាទិន្នទុកៈ
[១០២២] ឧបាទិន្នធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក) ជាហេតុ អាស្រ័យនូវឧបាទិន្នធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[១០២៤] អនុបាទិន្នធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់យក) ជាហេតុ អាស្រ័យនូវអនុបាទិន្នធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ចប់ ហេតុទុកឧបាទិន្នទុកៈ។
ហេតុទុកឧបាទានគោច្ឆកទុកៈ
[១០២៦] ឧបាទានធម៌ជាហេតុ អាស្រ័យនូវឧបាទានធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។
ចប់ ហេតុទុកឧបាទានគោច្ឆកទុកៈ។
ហេតុទុកកិលេសគោច្ឆកទុកៈ
[១០២៧] កិលេសធម៌ជាហេតុ អាស្រ័យនូវកិលេសធម៌ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។
ចប់ ហេតុទុកកិលេសគោច្ឆកទុកៈ។