[១០៤២] នហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ចប់ ហេតុសហេតុកទុកហេតុទុកៈ។
ហេតុហេតុសម្បយុត្តទុកហេតុទុកៈ
[១០៤៣] ហេតុធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវហេតុធម៌ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១០៤៤] នហេតុធម៌ ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ អាស្រ័យនូវហេតុធម៌ ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ចប់ ហេតុហេតុសម្បយុត្តទុកហេតុទុកៈ
នហេតុសហេតុកទុកហេតុទុកៈ
[១០៤៥] នហេតុធម៌ មិនមែនជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវនហេតុធម៌ មិនមែនជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ នហេតុធម៌ មិនមែនជាហេតុ ទាំងមិនមានហេតុ អាស្រ័យនូវនហេតុធម៌ មិនមែនជាហេតុ ទាំងមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ចប់ នហេតុសហេតុកទុកហេតុទុកៈ។