ព្រះត្រៃបិដក ភាគ ១០៧
មហន្តរទុកហេតុទុកៈ
[១០៦០] អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ … អាស្រ័យនូវនហេតុធម៌ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍…។ អាស្រ័យនូវហេតុធម៌ មិនមែនជាចិត្ត…។ អាស្រ័យនូវហេតុធម៌ ជាចេតសិក…។ អាស្រ័យនូវហេតុធម៌ ប្រកបដោយចិត្ត…។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំដោយចិត្ត…។ អាស្រ័យនូវហេតុធម៌ តាំងឡើងដោយចិត្ត…។ អាស្រ័យនូវហេតុធម៌ កើតជាមួយនឹងចិត្ត…។ អាស្រ័យនូវហេតុធម៌ ប្រព្រឹត្តទៅតាមចិត្ត…។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំ និងតាំងឡើងដោយចិត្ត…។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំ តាំងឡើង និងកើតជាមួយនឹងចិត្ត…។ អាស្រ័យនូវហេតុធម៌ ច្រឡូកច្រឡំ តាំងឡើង និងប្រព្រឹត្តទៅតាមចិត្ត…។ អាស្រ័យនូវហេតុធម៌ ជាខាងក្រៅ…។ អាស្រ័យនូវហេតុធម៌ មិនមែនជាឧបាទា…។ អាស្រ័យនូវហេតុធម៌ ជាឧបាទិន្ន … អាស្រ័យនូវហេតុធម៌ ជាអនុបាទិន្ន…។
ចប់ មហន្តរទុកហេតុទុកៈ។
ឧបាទានគោច្ឆកទុកហេតុទុកៈ
[១០៦១] អាស្រ័យនូវហេតុធម៌ ជាឧបាទាន…។
ចប់ ឧបាទានគោច្ឆកទុកហេតុទុកៈ។
ID: 637832340314300298
ទៅកាន់ទំព័រ៖