ព្រះត្រៃបិដក ភាគ ១០៧

ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៣១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៣២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [១៣៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។

ចប់ អតីត​ត្តិ​កហេតុ​ទុ​កៈ។


អតី​តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ


 [១៣៤] ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អតីត អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អតីត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អនាគត អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​អារម្មណ៍​ជា​អនាគត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន អាស្រ័យ​នូវ​ហេតុ​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៣៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១៣៦] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637832219293183478
ទៅកាន់ទំព័រ៖