ព្រះត្រៃបិដក ភាគ ១០៧

 [១៥០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (អតី​តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ អតី​តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ។


អជ្ឈត្ត​ត្តិ​កហេតុ​ទុ​កៈ


 [១៥១] ហេតុ​ធម៌​ខាងក្នុង អាស្រ័យ​នូវ​ហេតុ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ហេតុ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [១៥៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [១៥៤] ហេតុ​ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្នុង ដោយហេតុ​ប្ប​ច្ច័​យ។ ហេតុ​ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ហេតុ​ធម៌​ខាងក្រៅ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637832220558756934
ទៅកាន់ទំព័រ៖