[១៨៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤។
[១៨៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ព្រោះអារម្មណប្បច្ច័យ។
[១៨៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា (អជ្ឈត្តារម្មណត្តិកហេតុទុកៈ) បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ អជ្ឈត្តារម្មណត្តិកហេតុទុកៈ។
សនិទស្សនត្តិកហេតុទុកៈ
[១៨៦] ហេតុធម៌មិនប្រកបដោយការឃើញ និងមិនប្រកបដោយការប៉ះពាល់ អាស្រ័យនូវហេតុធម៌ មិនប្រកបដោយការឃើញ និងមិនប្រកបដោយការប៉ះពាល់ ទើបកើតទើ្បង ព្រោះ ហេតុប្បច្ច័យ។
[១៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ សហជាតវារៈក្ដី សម្បយុត្តវារៈក្ដី ប្រហែលគា្ននឹងបដិច្ចវារៈដែរ។
[១៨៨] ហេតុធម៌មិនប្រកបដោយការឃើញ និងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃហេតុធម៌មិនប្រកបដោយការឃើញ និងមិនប្រកបដោយការប៉ះពាល់ ដោយហេតុប្បច្ច័យ។
[១៨៩] ហេតុធម៌មិនប្រកបដោយការឃើញ និងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃហេតុធម៌មិនប្រកបដោយការឃើញ និងមិនប្រកបដោយការប៉ះពាល់ ដោយអារម្មណប្បច្ច័យ។