ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កស​ហេតុ​កទុ​កៈ
 [២០២] សហេតុក​ធម៌ (ធម៌​ប្រព្រឹត្តទៅ​មួយអន្លើដោយ​ហេតុ) ជាកុសល អាស្រ័យ​នូវ​សហេតុក​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ជាអកុសល អាស្រ័យ​នូវ​សហេតុក​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​សហេតុក​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២០៤] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២០៥] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
 [២០៧] សហេតុក​ធម៌​ជាកុសល ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ។ សហេតុក​ធម៌​ជាអកុសល ជា​បច្ច័យ​នៃ​សហេតុក​ធម៌​ជាអកុសល ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637832224701811054
ទៅកាន់ទំព័រ៖