ព្រះត្រៃបិដក ភាគ ១០៧

 [២២៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២២៨] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២២៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (កុសល​ត្តិ​កស​ហេតុ​កទុ​កៈ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កស​ហេតុ​កទុ​កៈ។


កុសល​ត្តិ​កហេតុ​សម្បយុត្ត​ទុ​កៈ


 [២៣០] ហេតុ​សម្បយុត្ត​ធម៌​ជាកុសល អាស្រ័យ​នូវ​ហេតុ​សម្បយុត្ត​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​សម្បយុត្ត​ធម៌​ជាអកុសល អាស្រ័យ​នូវ​ហេតុ​សម្បយុត្ត​ធម៌​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ហេតុ​សម្បយុត្ត​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​ហេតុ​សម្បយុត្ត​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៣២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637832226261357940
ទៅកាន់ទំព័រ៖