ព្រះត្រៃបិដក ភាគ ១០៧

 [២៥០] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៥១] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា (កុសល​ត្តិ​កហេតុ​សម្បយុត្ត​ទុ​កៈ​នេះ) បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កហេតុ​សម្បយុត្ត​ទុ​កៈ។


កុសល​ត្តិ​កហេតុ​សហេតុក​ទុ​កៈ


 [២៥២] កុសលធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​កុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជាហេតុ ទាំង​ប្រកបដោយ ហេតុ អាស្រ័យ​នូវ​អកុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ។
 [២៥៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៥៤] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637832227740419066
ទៅកាន់ទំព័រ៖