ព្រះត្រៃបិដក ភាគ ១០៧

 [២៦៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៦៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
 [២៦៩] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កហេតុ​សហេតុក​ទុ​កៈ។


កុសល​ត្តិ​កហេតុ​ហេតុ​សម្បយុត្ត​ទុ​កៈ


 [២៧០] កុសលធម៌​ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ អាស្រ័យ​នូវ​កុសលធម៌​ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ អាស្រ័យ​នូវ​អកុសលធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ ជាហេតុ ទាំង​សម្បយុត្ត​ដោយហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៧២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637832229028438939
ទៅកាន់ទំព័រ៖