ព្រះត្រៃបិដក ភាគ ១០៧
[៣១៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកសប្បច្ចយទុកៈ។
កុសលត្តិកសង្ខតទុកៈ
[៣១៥] កុសលធម៌ជាសង្ខតៈ អាស្រ័យនូវកុសលធម៌ជាសង្ខតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ប្រហែលគ្នានឹងសប្បច្ចយទុកៈដែរ។
ចប់ កុសលត្តិកសង្ខតទុកៈ។
កុសលត្តិកសនិទស្សនទុកៈ
[៣១៦] កុសលធម៌ជាអនិទស្សនៈ អាស្រ័យនូវកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាអនិទស្សនៈ អាស្រ័យនូវកុសលធម៌ជាអនិទស្សនៈផង អព្យាកតធម៌ជាអនិទស្សនៈផង
ID: 637832232105449586
ទៅកាន់ទំព័រ៖