ព្រះត្រៃបិដក ភាគ ១០៧
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈផង អព្យាកតធម៌ជាអនិទស្សនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣១៧] កុសលធម៌ជាអនិទស្សនៈ អាស្រ័យនូវកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ អកុសលធម៌ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។ អព្យាកតធម៌ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ។
[៣១៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៣១៩] អកុសលធម៌ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ អព្យាកតធម៌ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៣២០] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
ID: 637832232371140762
ទៅកាន់ទំព័រ៖