ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កស​ប្ប​ដិ​ឃទុ​កៈ


 [៣២៤] អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ (ប្រកបដោយ​ការ​ប៉ះពាល់) អាស្រ័យ​នូវ​អព្យាកតធម៌​ជាស​ប្ប​ដិ​ឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
 [៣២៦] កុសលធម៌​ជា​អប្បដិឃៈ (មិន​មានការ​ប៉ះពាល់) អាស្រ័យ​នូវ​កុសលធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អប្បដិឃ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អប្បដិឃៈ​ផង នូវ​អព្យាកតធម៌​ជា​អប្បដិឃៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អប្បដិឃៈ​ផង នូវ​អព្យាកតធម៌​ជា​អប្បដិឃៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣២៧] កុសលធម៌​ជា​អប្បដិឃៈ អាស្រ័យ​នូវ​កុសលធម៌​ជា​អប្បដិឃៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637832232893410024
ទៅកាន់ទំព័រ៖