ព្រះត្រៃបិដក ភាគ ១០៧

កុសល​ត្តិ​កលោកិយ​ទុ​កៈ


 [៣៤១] កុសលធម៌​ជា​លោកិយ អាស្រ័យ​នូវ​កុសលធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ជា​លោកិយ អាស្រ័យ​នូវ​កុសលធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ជា​លោកិយ​ក្តី អព្យាកតធម៌​ជា​លោកិយ​ក្តី អាស្រ័យ​នូវ​កុសលធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជា​លោកិយ អាស្រ័យ​នូវ​អកុសលធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ជា​លោកិយ អាស្រ័យ​នូវ​អព្យាកតធម៌​ជា​លោកិយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​លោកិយ អាស្រ័យ​នូវ​កុសលធម៌ ជា​លោកិយ​ផង នូវ​អព្យាកតធម៌​ជា​លោកិយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​លោកិយ អាស្រ័យ​នូវ​អកុសលធម៌​ជា​លោកិយ​ផង នូវ​អព្យាកតធម៌​ជា​លោកិយ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637832234094849844
ទៅកាន់ទំព័រ៖