ព្រះត្រៃបិដក ភាគ ១០៧

 [៣៦២] កុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ជា​បច្ច័យ​នៃ​កុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣៦៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។
 [៣៦៤] កុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ អាស្រ័យ​នូវ​កុសលធម៌ ដែល​គប្បី​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណា​នីមួយ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
(កុសល​ត្តិ​កកេន​ចិ​វិញ្ញេយ្យ​ទុ​កៈ) ដូចគ្នានឹង​កេន​ចិ​វិញ្ញេយ្យ​ទុ​កៈ​ដែរ។

ចប់ កុសល​ត្តិ​កកេន​ចិ​វិញ្ញេយ្យ​ទុ​កៈ។


កុសល​ត្តិ​កអាសវ​ទុ​កៈ


 [៣៦៥] អកុសលធម៌​ជា​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៦៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637832236206075713
ទៅកាន់ទំព័រ៖