ព្រះត្រៃបិដក ភាគ ១០៧
[៣៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១០ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
ឯបញ្ហាវារៈក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះផងចុះ។
ចប់ កុសលត្តិកអាសវទុកៈ។
កុសលត្តិកសាសវទុកៈ
[៣៧៤] កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង នូវអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង នូវអព្យាកតធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832237001993609
ទៅកាន់ទំព័រ៖