ព្រះត្រៃបិដក ភាគ ១០៨
នសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[១៧] ធម៌ដែលមិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលមិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលមិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលមិនមែនជាមិនសៅហ្មង តែគួរដល់សេចក្ដីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌ដែលមិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ដែលមិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្ដីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
នវិតក្កត្តិកៈ
[១៨] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ អាស្រ័យនូវធម៌ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាស្រ័យនូវធម៌មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832363101541140
ទៅកាន់ទំព័រ៖