ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជាកុសល​ក្តី មិនមែន​ជា​អហេតុកៈ ទាំង​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​អហេតុកៈ ទាំង​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អហេតុកៈ ទាំង​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជាកុសល​ផង មិនមែន​ជា​អហេតុកៈ ទាំង​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [២៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [២៥៣] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637832390171755854
ទៅកាន់ទំព័រ៖