ព្រះត្រៃបិដក ភាគ ១០៨

 [២៥៥] ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
នហេតុ​ចេ​វន​ហេតុ​វិប្បយុត្ត​ទុ​កៈ ប្រហែលគ្នា​នឹងន​ហេតុ​ចេ​វន​ហេតុ​សម្បយុត្ត​ទុ​កៈ​ដែរ។

នហេ​តុ​នសហេតុក​ទុ​កន​កុសល​ត្តិ​កៈ


 [២៥៧] ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជាស​ហេតុ​កៈ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជាស​ហេតុ​កៈ មិនមែន​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។ ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជាស​ហេតុ​កៈ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជាស​ហេតុ​កៈ មិនមែន​ជាអកុសល … មាន​វារៈ៩។ ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជា​អហេតុកៈ មិនមែន​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ និង​មិនមែន​ជា​អហេតុកៈ មិនមែន​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ដោយ​ឧបាយ​នេះ កុសលា​កុសល​ទុ​កៈ គឺជា​កុសល​ត្តិ​កៈ​ហ្នឹងឯង ទើប​គួរ ក្នុង​សេចក្ដី​នេះ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637832390425817491
ទៅកាន់ទំព័រ៖