ព្រះត្រៃបិដក ភាគ ១០៨
ចូឡន្ដរទុកនកុសលត្តិកៈ
[២៥៨] អាស្រ័យនូវធម៌មិនមែនជាអប្បច្ចយៈ មិនមែនជាកុសល…។ អាស្រ័យនូវធម៌មិនមែនជាអសង្ខតៈ មិនមែនជាកុសល…។ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ មិនមែនជាកុសល…។ អាស្រ័យនូវធម៌មិនមែនប្រកបដោយការប៉ះពាល់ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនមានការប៉ះពាល់ មិនមែនជាកុសល…។ អាស្រ័យនូវធម៌មិនមែនមានរូប មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនមានរូប មិនមែនជាកុសល…។ អាស្រ័យនូវធម៌មិនមែនជាលោកិយ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាលោកុត្តរៈ មិនមែនជាកុសល…។ អាស្រ័យនូវធម៌ ដែលមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ មិនមែនជាកុសល … អាស្រ័យនូវធម៌ ដែលមិនមែនជាមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ មិនមែនជាកុសល…។
នោអាសវគោច្ឆកទុកនកុសលត្តិកៈ
[២៥៩] អាស្រ័យនូវធម៌មិនមែនអាសវៈ មិនមែនជាកុសល … អាស្រ័យនូវធម៌មិនមែនជាមិនមែនអាសវៈ មិនមែនជាកុសល…។
ID: 637832390713052261
ទៅកាន់ទំព័រ៖