ព្រះត្រៃបិដក ភាគ ១០៨

នបី​តិ​ត្តិ​កៈ


 [១៩] ធម៌​មិនមែន​ប្រកបដោយ​បីតិ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​បីតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខ … អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ឧបេក្ខា​…។

នទស្សន​ត្តិ​កៈ


 [២០] អាស្រ័យ​នូវ​ធម៌​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ និង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា​…។

នទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិ​កៈ


 [២១] អាស្រ័យ​នូវ​ធម៌​មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ … អាស្រ័យ​នូវ​ធម៌​មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា … អាស្រ័យ​នូវ​ធម៌​មានហេតុ​ដែល​មិនមែន​ជា​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ និង​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា​…។

នអាចយ​គា​មិត្តិ​កៈ


 [២២] អាស្រ័យ​នូវ​ធម៌​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង និង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​…។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637832363472916541
ទៅកាន់ទំព័រ៖