ព្រះត្រៃបិដក ភាគ ១០៨

 [២៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី មាន​សេចក្តី​ពិស្តារ គ្រប់ៗបច្ច័យ​ទាំងអស់។

នសរណ​ទុ​កន​វេទនា​ត្តិ​កៈ


 [២៧១] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ប្រកបដោយ​សុខវេទនា … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ប្រកបដោយ​ទុក្ខវេទនា … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​…។

នសរណ​ទុ​កន​វិបាក​ត្តិ​កៈ


 [២៧២] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក មិនមែន​ជាស​រណៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជាស​រណៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​វិបាក និង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជាស​រណៈ​…។

នសរណ​ទុ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [២៧៣] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​រណៈ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន …
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637832393159234361
ទៅកាន់ទំព័រ៖