ព្រះត្រៃបិដក ភាគ ១០៨
[២៨៧] ធម៌មិនមែនជាកុសល មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុក្តី មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនហេតុក្តី អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុក្តី មិនមែនជាអកុសល មិនមែនជាមិនមែនហេតុក្តី អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាអកុសល មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
ID: 637832395315533678
ទៅកាន់ទំព័រ៖