ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុផង មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាអកុសល មិនមែនជាមិនមែនហេតុផង មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនហេតុផង មិនមែនជាអកុសល មិនមែនជាមិនមែនហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[២៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ២៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ២៤ ក្នុងអវិគតប្បច្ច័យ មានវារៈ២៤ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
នកុសលត្តិកនសហេតុកទុកៈ
[២៨៩] ធម៌មិនមែនជាកុសល មិនមែនជាសហេតុកៈ (ប្រកបដោយហេតុ) អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាសហេតុកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាសហេតុកៈ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាសហេតុកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832395611093717
ទៅកាន់ទំព័រ៖