ព្រះត្រៃបិដក ភាគ ១០៨

 [២៩០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៥ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [២៩១] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អហេតុកៈ (មិន​មានហេតុ) អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អហេតុកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អហេតុកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អហេតុកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​អហេតុកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​អហេតុកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អហេតុកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អហេតុកៈ​ផង មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​អហេតុកៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អហេតុកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អហេតុកៈ​ផង មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​អហេតុកៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អហេតុកៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អហេតុកៈ​ផង មិនមែន​ជាអកុសល មិនមែន​ជា​អហេតុកៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637832410800525621
ទៅកាន់ទំព័រ៖