ព្រះត្រៃបិដក ភាគ ១០៨
នកុសលត្តិកនោអាសវគោច្ឆកទុកៈ
[២៩៨] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមែនអាសវៈ…។ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានអាសវៈ…។ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវសម្បយុត្ត … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវវិប្បយុត្ត…។ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ…។ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវៈ ទាំងមិនមែនជាអាសវវិប្បយុត្ត … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាអាសវវិប្បយុត្ត ទាំងមិនមែនជាមិនមែនអាសវៈ…។ អាស្រ័យនូវធម៌មិនមែនជាកុសល ជាអាសវវិប្បយុត្ត ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ … អាស្រ័យនូវធម៌មិនមែនជាកុសល ជាអាសវវិប្បយុត្ត ទាំងមិនមែនជាមិនមានអាសវៈ…។
ID: 637832411773518928
ទៅកាន់ទំព័រ៖