ព្រះត្រៃបិដក ភាគ ១០៨

អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​ជា​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​ជា​មិនមែន​មានហេតុ​ត្រូវ​លះ​ដោយ​ទស្សនៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​ជា​មិនមែន​មានហេតុ​ត្រូវ​លះ​ដោយ​ភាវនា​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​វិតក្កៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​វិចារៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​បីតិ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​បីតិ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​ប្រកបដោយ​បីតិ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​ប្រកបដោយ​សុខ …
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637832412545127458
ទៅកាន់ទំព័រ៖