ព្រះត្រៃបិដក ភាគ ១០៨

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​រណៈ​ផង មិនមែន​ជាអកុសល មិនមែន​ជាស​រណៈ​ផង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​រណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាអកុសល មិនមែន​ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជាស​រណៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ជាស​រណៈ​ផង មិនមែន​ជា​អព្យាកតៈ មិនមែន​ជាស​រណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​រណៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជាស​រណៈ​ផង មិនមែន​ជាអកុសល មិនមែន​ជាស​រណៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២១ សេចក្ដី​ពិ​សា្ដរ មាន​គ្រប់​បច្ច័យ​ទាំងអស់។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637832412959030633
ទៅកាន់ទំព័រ៖