ព្រះត្រៃបិដក ភាគ ១០៨

នវិ​បា​កត្តិ​កន​ហេតុ​ទុ​កៈ


 [៣០៨] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិនមែន​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាហេតុ​…។

នឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កន​ហេតុ​ទុ​កៈ


 [៣០៩] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យៈ​មិនមែន​ជាហេតុ​…។

នសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ត្តិ​កន​ហេតុ​ទុ​កៈ


 [៣១០] អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​សង្កិ​លិ​ដ្ឋ​សង្កិលេសិកៈ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អសង្កិ​លិ​ដ្ឋ​សង្កិលេសិកៈ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិកៈ មិនមែន​ជាហេតុ​…។

នវិ​តក្ក​ត្តិ​កន​ហេតុ​ទុ​កៈ


 [៣១១] អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ និង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ មិនមែន​ជាហេតុ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មិនមែន​ជាហេតុ …
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637832413650666788
ទៅកាន់ទំព័រ៖