ព្រះត្រៃបិដក ភាគ ១០៨
អាស្រ័យនូវធម៌មិនមែនជាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនមែនជាហេតុ…។
នបីតិតិ្តកនហេតុទុកៈ
[៣១២] អាស្រ័យនូវធម៌មិនមែនប្រកបដោយបីតិ មិនមែនជាហេតុ … អាស្រ័យនូវធម៌មិនមែនប្រកបដោយសុខ មិនមែនជាហេតុ … អាស្រ័យនូវធម៌មិនមែនប្រកបដោយឧបេកា្ខ មិនមែនជាហេតុ…។
នទស្សនត្តិកនហេតុទុកៈ
[៣១៣] អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនជាហេតុ … អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយភាវនា មិនមែនជាហេតុ … អាស្រ័យនូវធម៌ ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈ ទាំងមិនមែនត្រូវលះដោយភាវនា មិនមែនជាហេតុ…។
នទស្សនេនបហាតព្វហេតុកត្តិកនហេតុទុកៈ
[៣១៤] អាស្រ័យនូវធម៌ ដែលមិនមែនមានហេតុត្រូវលះដោយទស្សនៈ មិនមែនជាហេតុ … អាស្រ័យនូវធម៌ ដែលមិនមែនមានហេតុត្រូវលះដោយភាវនា មិនមែនជាហេតុ … អាស្រ័យនូវធម៌ ដែលមិនមែនជាមិនមែនមានហេតុត្រូវលះដោយទស្សនៈ ទាំងមិនមែនត្រូវលះដោយភាវនា មិនមែនជាហេតុ…។
ID: 637832413973211413
ទៅកាន់ទំព័រ៖