ព្រះត្រៃបិដក ភាគ ១០៨

នសនិ​ទស្សន​ត្តិ​កន​ហេ​តុ​នសហេតុក​ទុ​កៈ


 [៣៣៤] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជាហេតុ ទាំង​មិនមែន​ជាស​ហេតុ​កៈ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជាហេតុ ទាំង​មិនមែន​ជា​អហេតុកៈ​…។

នសនិ​ទស្សន​ត្តិ​កចូ​ឡន្តរ​ទុ​កៈ


 [៣៣៥] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អប្ប​ច្ច​យៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អសង្ខ​តៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជាស​និ​ទស្សនៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​អប្បដិឃៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​មាន​រូប … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​មិន​មាន​រូប​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​លោកិយ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​លោ​កុត្ត​រៈ​…។ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាស​និទស្សន​សប្ប​ដិ​ឃៈ មិនមែន​ជា​មិនមែន​ត្រូវ​ដឹង​ដោយ​វិញ្ញាណ​ណា​នីមួយ​…។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637832416406402337
ទៅកាន់ទំព័រ៖