ព្រះត្រៃបិដក ភាគ ១០៨
[២៤៤] ធម៌មិនមែនជាសនិទស្សនសប្បដិឃៈ មិនមែនជាអរណៈ អាស្រ័យនូវធម៌មិនមែនជាសនិទស្សនសប្បដិឃៈ មិនមែនជាអរណៈផង មិនមែនជាអនិទស្សនសប្បដិឃៈ មិនមែនជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអនិទស្សនសប្បដិឃៈ មិនមែនជាអរណៈ អាស្រ័យនូវធម៌មិនមែនជាសនិទស្សនសប្បដិឃៈ មិនមែនជាអរណៈផង មិនមែនជាអនិទស្សនសប្បដិឃៈ មិនមែនជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាសនិទស្សនសប្បដិឃៈ មិនមែនជាអរណៈក្តី មិនមែនជាអនិទស្សនសប្បដិឃៈ មិនមែនជាអរណៈក្តី អាស្រ័យនូវធម៌មិនមែនជាសនិទស្សនសប្បដិឃៈ មិនមែនជាអរណៈផង មិនមែនជាអនិទស្សនសប្បដិឃៈ មិនមែនជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្ដី បច្ចយវារៈក្ដី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី សុទ្ធតែមានវារៈ៩។
ចប់ បច្ចនីយត្តិកទុកប្បដ្ឋាន។
ID: 637832417845748938
ទៅកាន់ទំព័រ៖