ព្រះត្រៃបិដក ភាគ ១០៨

បច្ច​នី​យត្តិ​កត្តិក​ប្ប​ដ្ឋាន
នកុ​សល​ត្តិ​កន​វេទនា​តិកៈ


 [៣៤៦] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​សុខវេទនា​ក្តី អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637832418074066900
ទៅកាន់ទំព័រ៖