ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​ជា​អតីត​ផង មិនមែន​ជា​អនាគត​ផង ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​អតីត​ផង មិនមែន​ជា​អនាគត​ផង ដោយហេតុ​ប្ប​ច្ច័​យ។
នអតី​តា​រម្ម​ណត្តិ​កៈ
 [៣២] អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អតីត … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​អនាគត … អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​…។

នអជ្ឈត្ត​ត្តិ​កៈ


 [៣៣] ធម៌​មិនមែន​ជា​ខាងក្នុង អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។

នអជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ


 [៣៤] ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្នុង អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​មាន​អារម្មណ៍​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637832364761325137
ទៅកាន់ទំព័រ៖