ព្រះត្រៃបិដក ភាគ ១០៨

ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា​ផង មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​ទុក្ខវេទនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា​ផង មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​ទុក្ខវេទនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា​ផង មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ទុក្ខវេទនា​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៩ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ គ្រប់​បច្ច័យ​ទាំងអស់​ចុះ។
 [៣៥៥] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637832419436894574
ទៅកាន់ទំព័រ៖