ព្រះត្រៃបិដក ភាគ ១០៨
ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ២៩ ក្នុងអវិគតប្បច្ច័យ មានវារៈ២៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
នកុសលត្តិកនវិបាកត្តិកៈ
[៣៥៧] ធម៌មិនមែនជាកុសល មិនមែនជាវិបាក អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច័្ចយ ធម៌មិនមែនជាអកុសល មិនមែនជាវិបាក អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច័្ចយ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាវិបាក អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាវិបាកកី្ត មិនមែនជាអព្យាកតៈ មិនមែនជាវិបាកកី្ត អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាវិបាកក្តី មិនមែនជាអកុសល មិនមែនជាវិបាកក្តី អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាអកុសល មិនមែនជាវិបាក អាស្រ័យនូវធម៌មិនមែនជាអកុសល មិនមែនជាវិបាក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥ ។
ID: 637832419842491155
ទៅកាន់ទំព័រ៖