ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាកុសលក្តី មិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌មិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាកុសលផង មិនមែនមានវិបាកធម៌ជាប្រក្រតី មិនមែនជាអកុសលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
[៣៦១] ធម៌មិនមែនជាមិនមែនវិបាក និងមិនមែនមានវិបាកជាប្រក្រតី មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាមិនមែនវិបាក និងមិនមែនមានវិបាកជាប្រក្រតី មិនមែនជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
នកុសលត្តិកនឧបាទិន្នុបាទានិយត្តិកៈ
[៣៦២] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យក និងមិនជាប្រយោជន៍ដល់ឧបាទាន…។
ID: 637832420531271380
ទៅកាន់ទំព័រ៖