ព្រះត្រៃបិដក ភាគ ១០៨
នកុសលត្តិកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[៣៦៣] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង…។
នកុសលត្តិកនវិតក្កត្តិកៈ
[៣៦៤] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និងប្រព្រឹត្តទៅជាមួយនឹងវិចារៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានវិតក្កៈ និងមិនមានវិចារៈ…។
នកុសលត្តិកនបីតិត្តិកៈ
[៣៦៥] អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយបីតិ … អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយសុខ… អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយឧបេក្ខា…។
ID: 637832420865088830
ទៅកាន់ទំព័រ៖