ព្រះត្រៃបិដក ភាគ ១០៨
ធម៌ មិនមែនមានអារម្មណ៍ជាខាងក្នុង អាស្រ័យនូវធម៌មិនមែនមានអារម្មណ៍ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
នសនិទស្សនត្តិកៈ
[៣៥] ធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក្តី មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ក្តី អាស្រ័យនូវធម៌ មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង
ID: 637832364982906018
ទៅកាន់ទំព័រ៖