ព្រះត្រៃបិដក ភាគ ១០៨

នកុ​សល​ត្តិ​កន​អតី​តា​រម្ម​ណត្តិ​កៈ


 [៣៧៧] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​អតីត … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​អនាគត … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​…។

នកុ​សល​ត្តិ​កន​អជ្ឈត្ត​ត្តិ​កៈ


 [៣៧៨] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​ខាងក្នុង អា​ស្រ័​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ជា​ខាងក្រៅ​…។

នកុ​សល​ត្តិ​កន​អជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ


 [៣៧៩] អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​ខាងក្នុង … អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​មាន​អារម្មណ៍​ជា​ខាងក្រៅ​…។

នកុ​សល​ត្តិ​កន​សនិ​ទស្សន​ត្តិ​កៈ


 [៣៨០] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ ទើប​កើតឡើង
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637832422485039200
ទៅកាន់ទំព័រ៖