ព្រះត្រៃបិដក ភាគ ១០៨
ធម៌មិនមែនជាកុសល មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី មិនមែនជាអកុសល មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ក្តី អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ផង មិនមែនជាអកុសល មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ២៩ ក្នុងអវិគតប្បច្ច័យ មានវារៈ២៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៣៨៧] ធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ២៩ ក្នុងអវិគតប្បច្ច័យ មានវារៈ២៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
[៣៨៩] ធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាកុសល មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៣៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បច្ច័យទាំងអស់។
ID: 637832423625409221
ទៅកាន់ទំព័រ៖