ព្រះត្រៃបិដក ភាគ ១០៨

 [៣៩៥] ធម៌​មិនមែន​ប្រកបដោយ​សុខវេទនា មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាកុសល​ផង មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជាអកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាកុសល​ផង មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាកុសល​ផង មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជាកុសល​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៩៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤៩។
 [៣៩៧] ធម៌​មិនមែន​ប្រកបដោយ​សុខវេទនា មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​មិនមែន​ប្រកបដោយ​សុខវេទនា មិនមែន​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៣៩៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤៩។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637832424561301907
ទៅកាន់ទំព័រ៖